បដិសណ្ឋារកិច្ច

ភូមិគ្រឹះល្វែងច័ន្ទ

ភូមិគ្រឹះល្វែងច័ន្ទ ត្រូវបានគូសប្លង់ដោយស្ថាបត្យករខ្មែរយ៉ាងចំណានរបស់ Lumhor Architecture លោក ងន ស៊ាងហៃ ដែលមានគំនិតផុសចេញពីស្ថាបត្យកម្មផ្ទះខ្មែរដំបូលកឹងបែបសេដ្ឋីឲ្យលេចចេញជារូបរាងឡើងដោយស្របទៅតាមក្បួនខ្នាត បច្ចេកទេស ក៏ដូចជាប្រពៃណីទំនៀមទំលាប់របស់ខ្មែរយើងពីសម័យដើម។ គ្រឿងលម្អររបស់ភូមិគ្រឹះល្វែងច័ន្ទត្រូវបានឆ្លាក់ជាក្បាច់រួមមាន ដងក្តា នាគដងក្តា នាគចែង កន្ទុយមាន់ កំពូលពេជ្រ រងស្បូវ ក្បាច់ហោជាង ដៃស្នា ជើងទាន ក្បាច់ជើងសសរ ក្បាលសសរ សន្ធិយា ជញ្ជាំងប្រអប់ ក្បាច់ទ្វារ បង្អួច បង្កាន់ដៃ និងមានជាច្រើនប្រភេទទៀត ដែលសាងសង់ដោយវិចិត្រករខែ្មរយ៉ាងចំណាន។

ចម្លាក់ឈើដ៏ប្រណិតក្នុងភូមិគ្រឹះល្វែងច័ន្ទទាំងមូល គឺជាស្នាដៃរចនាដ៏ផ្ចិតផ្ចង់របស់សិប្បករចម្លាក់ឈើ ព្រឹទ្ធាចារ្យ លី ទាកណា ហៅ គ្រូប្រា ដែលជាមានទីលំនៅក្នុងស្រុកកៀនស្វាយផ្ទាល់។ 

តម្លៃ: On Request